អំពីពួកយើង

អំពី

សហគមន៍មួយត្រូវបានបង្កើតឡើង ដោយបញ្ញាវ័ន្តខ្មែរ ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ លោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាដែលមានឯកទេសគណិតវិទ្យា។ សហគមន៍នេះមានឈ្មោះថា “សហគមន៍អ្នកគណិតវិទ្យាកម្ពុជា” ដោយប្រើអក្សរកាត់ថា “ស.អ.គ.ក” និងមានឈ្មោះជាភាសាអង់គ្លេសថា “Cambodian Mathematical Society” ដោយអក្សរកាត់ថា “CMS” ដែលជាអង្គការមិនមែនរដ្ឋាភិបាល អព្យាក្រឹត្យ មិនស្វែងរកប្រាក់ចំណេញ និងមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ និងមិនធ្វើជាឧបករណ៍នយោបាយ។ សហគមន៍នេះគ្មានកំណត់ថេរវេលាឡើយ។

រចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា

images/structure.png
images/Dr.Chan_Roath.jpg

សន្ទរកថារបស់ប្រធានសហគមន៍ បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន

សូមជម្រាបសួរ លោកគ្រូ អ្នកគ្រូ ទាំងអស់គ្នា! ខ្ញុំសូមជ្រាបជូនលោកគ្រូ អ្នកគ្រូទាំងអស់គ្នាឱ្យបានជ្រាបថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ លិខិតទី១ លេខៈ២២០ ស.ជ.ណ. ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ និងលិខិតទី២ លេខៈ១៨០៧ ស.ជ.ណ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២។ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទងជាតិ និងអន្តរជាតិលើផ្នែកអប់រំគណិតវិទ្យា ហើយមានកិច្ចសហការជាមួយប្រទេសជឿនលឿនក្នុងតំបន់ និងលើសាកលលោកមានដូចជា៖ ១.ប្រទេសជប៉ុនតាមរយៈកិច្ចសហការរៀបចំប្រឡងស៊ូគិនតេស្ត ២. ប្រទេសសឹង្ហបុរី តាមរយៈកិច្ចសហការរៀបចំការប្រឡង ប៊ែបប៊្រាស និងវគ្គបំប៉នសមត្ថភាពនានាទាក់ទងនឹងការអប់រំស្ទែម ៣. ប្រទេសកូរ៉េខាងត្បូង តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលលើការអប់រំស្ទែម ៤. ប្រទេសថៃឡង់ដ៏ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សលើការអប់រំគណិតវិទ្យា ៥. សហរដ្ឋអាមេរិកតាមរយៈបណ្តុះបណ្តាលធនធានមនុស្សលើការសេសេរកូដ និងកម្មវិធីវ៉ុលហ្វ្រាមជាដើម ។ល។ និង ។ល។ បច្ចប្បន្ននេះសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងសហគមន៍សិក្សាវិជ្ជាជីវៈនៅកម្រិតសាលារៀនជាពិសេសលើមុខវិជ្ជាគណិតវិទ្យា និងលើការអប់រំស្ទែម។ ការចូលរួមចំណែករបស់លោកគ្រូ អ្នកគ្រូ នាពេលកន្លងមក នៅពេលបច្ចុប្បន្ន និងនៅពេលអនាគត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សូមគោរពជូនពរ មហាប្រសើរ ជូនដល់លោកគ្រូ អ្នកគ្រូ ទាំងអស់គ្នា មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារដែលប្រទេសជាតិបានប្រគល់ជូន។ ដោយក្តីគោរព ស្រឡាញ់រាប់អានដ៏ស្មោះអំពីខ្ញុំ ប្រធានសហគមន៍ បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន

គោលបំណង

M

អភិវឌ្ឍសមត្ថភាពអ្នកស្រាវជ្រាវ និងគ្រូបង្រៀនគណិតវិទ្យាគ្រប់កម្រិតសិក្សានៅកម្ពុជាតាមរយៈសមាហរណកម្មបច្ចេកវិទ្យាស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។

ចក្ខុវិស័យ

V

អប់រំគណិតវិទ្យានៅកម្ពុជាមានកម្រិតស្តង់ដាអន្តរជាតិ ប្រកបដោសមត្ថភាពប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅបង្កើនគុណភាពអប់រំ ស្រាវជ្រាវអនុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រមទាំងអាចប្រកួតប្រជែង និងសហការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

គោលដៅ

H

•ជំរុញការកសាងសមត្ថភាពបង្រៀនគណិតវិទ្យាគ្រប់កម្រិតសិក្សា ដោយប្រើប្រាស់បច្ចេកវិទ្យា សំដៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងសិក្សាស្រាវជ្រាវ
•ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយក្នុងការអប់រំគណិតវិទ្យាគ្រប់កម្រិតសិក្សា និងគ្រប់គ្រឹះស្ថានសិក្សានៅកម្ពុជា
•កែលម្អកម្មវិធីសិក្សាគណិតវិទ្យាគ្រប់កម្រិត ដោយដាក់បញ្ចូលការប្រើបច្ចេកវិទ្យាសមស្រប
•បង្កើនចំនួនឯកសារសិក្សា បង្រៀន និងស្រាវជ្រាវផ្នែកគណិតវិទ្យាជាភាសាជាតិ
•ជំរុញ លើកទឹកចិត្ត និងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យ ឱ្យមានលទ្ធភាពអាចបន្តការសិក្សាទៅមុខទៀត
•ជំរញការអនុវត្តលទ្ធផលស្រាវជ្រាវគណិតវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងផ្ដល់កិត្តិយស សមស្របដល់អ្នកស្រាវជ្រាវ ដែលមានស្នាដៃ
•ពង្រឹង និងបង្កើនទំនាក់ទំនងរវាងអ្នកគណិតវិទ្យាថ្នាក់ជាតិ និងអន្តរជាតិ
•ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានទូលំទូលាយជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍

3

សិស្ស

9

គ្រូបង្រៀន

8

ការប្រកួតប្រជែង